ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយមេភូមិទាំង១៣ ក្នុងអង្គប្រជុំប្រចាំខែមេសាឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយមេភូមិទាំង១៣ ក្នុងអង្គប្រជុំប្រចាំខែមេសាឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ការងារជាអាទិភាព ដែលត្រូវបន្តរួមគ្នាអនុវត្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ គឺ
១-បន្តចាត់មន្ត្រីចុះសម្ភាសន៌ដល់ផ្ទះ នៃគ្រួសារនីមួយៗ ដើម្បីរៀបចំសំណើជាកញ្ចប់ឯកសារជូនក្រសួងសង្គមកិច្ចចាត់ចែងបានទាន់ពេល។
២-បន្តចុះសម្ភាសន៍រៀបចំចំណាត់ថ្នាក់គ្រួសារក្រីក្រ ដែលបានដាក់ពាក្យសុំរួច ដើម្បីផ្ញើជូនក្រសួងផែនការស្របតាមប្រតិទិនការងារដែលបានកំណត់។
៣-គ្រប់ផ្នែក និងអង្គភាពផ្សេងទៀតត្រូវបន្តការងារតាមជំនាញរៀងៗខ្លួន។
ពេញចិត្តណាស់ បានឃើញការខិតខំរួមគ្នាសម្រេចលទ្ធផលល្អ ក្នុងការងាររបស់មូលដ្ឋាន ឯកឧត្តម បានបន្តជួយឧបត្ថម្ភថវិកាប្រចាំខែជូនសមាគមថែទាំការពារសុខភាពមនុស្សចាស់ ដោយក្តីគោរពស្រឡាញ់ពេញចិត្តក្រៃលែង។